អ្នកដឹងទេថា ស្ពានជ្រោយចង្វារទី១ថ្មីនេះ ជួសជុលបានចំណាយថវិការអស់ប្រមាណ………លានដុល្លារឯនោះ

0
514

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានជ្រោយចង្វារទី១ បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។ ហើយតម្លៃការជួសជុលស្ពាននេះ គឺបានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណ ភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។

ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេសាប ដែលជាតម្រូវការចាំបាច់ បំផុតរបស់ ប្រទេសជាតិ។ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសសៃ ឈាម សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ។

សូមរំលឹកឡើងវិញអំពីប្រវត្តិស្ពានជ្រោយចង្វារទី១ ដែលក្នុងសម័យសង្គ្រាមក្នុងអំឡុងឆ្នាំ ១៩៧២ ស្ពាននេះត្រូវបានកាត់ផ្តាច់ពីគ្នា ដែលធ្វើអោយ ឱ្យប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ ដោយត្រូវជិះទូក និងជិះកាណូតឆ្លងដើម្បីកាត់ទន្លេស្លាបដ៏ធំមួយនេះ។

សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែ បូរួមគ្នាបើកអោយ ប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here